សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Friday, May 28, 2021

ខណ្ឌរដ្ឋបាលព្រៃឈើសៀម រាបគ្រោងដាំកូនឈើពូជប្រណិតៗប្រមាណជិត៤ម៉ឺនដើមនៅតំបន់អភិរក្សឈើពូជ ៣កន្លែង

KKK




សៀមរាប៖ខណ្ឌរដ្ឋបាលព្រៃ ឈើសៀមរាបគ្រោងដាំកូន ឈើពូជប្រណិតៗប្រមាណជិត៤ម៉ឺនដើមនៅតំបន់អភិរក្សឈើពូជ៣កន្លែងនារដូវវស្សានេះ ដើម្បីបង្កើតគម្របបៃតងលើកកម្ពស់ជម្រកព្រៃឈើធម្មជាតិឱ្យបានកាន់តែច្រើន។

លោកម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា នារដូវវស្សាឆ្នាំ២០២១ នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបណ្តុះកូនឈើពូជប្រណិតៗជាច្រើនរួមមាន៖កូនឈើក្រញូង ឈើធ្នុង និងកូនឈើចម្រុះមួយចំនួនទៀតសរុបប្រមាណជិត៤ម៉ឺនដើម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងចម្ការឈើពូជសំខាន់ៗចំនួន៣កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយ លើ។ លោកបន្តថា គម្រោងដាំកូនឈើពូជប្រណិតៗទាំងនេះ ក្នុងគោលបំណងបង្កើនទេស ភាពបៃតង ស្តារឡើងវិញនូវគម្របព្រៃឈើ ដែលខូចខាតឬបាត់បង់កន្លងមក ដោយកត្តាផ្សេងៗជាច្រើន។ លោកបន្ថែមទៀតថា ជារៀងរាល់ឆ្នាំក្នុងពេលដាំកូន ឈើឡើងវិញ តម្រូវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីជាការក្រើនរំលឹក ដល់ពួកគាត់ឱ្យបានយល់ដឹងពីសារសំខាន់នៃព្រៃឈើ និងត្រូវចូលរួមថែរក្សាបន្តឱ្យបានគង់វង្ស។ ប៉ុន្តែដោយឡែកក្នុងឆ្នាំ២០២១នេះ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យខកខានការចូលរួមរបស់ពួកគាត់។ សំឡេង៖គឺដាំអមសងខាងផ្លូវ លើកូនឈើ៣ម៉ឺនដើម ចំការធ្នុងដែលដាំជុំវិញនោះ ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ចំណែកចំការក្រញូង ដែលបានដាំជួសប្រហែល២ពាន់ដើម ដាំនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ហើយដាំជាចំការចំនួន២ហិកតាអស់ជាង២ពាន់ដើមស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាមដូចគ្នា ដាំក្នុងឆ្នាំ២០២១នេះ តាមពិត បើកុំតែមានបញ្ហាអ៊ីចឹងយើងឱ្យប្រជាពលរដ្ឋចូលរួមដាំ ជាស្មារតីពញ្ញាក់ថា គាត់ដាំលំបាកយ៉ាងម៉េច ការជញ្ជូនកូនឈើ កាលណាមានការលំបាកគាត់មានការថែទាំ គាត់ជួយអភិរក្សព្រៃឈើឡើងវិញ តែដោយឡែកដោយសារមានជំងឺអ៊ីចឹង យើងលំបាកឱ្យគាត់ចូលរួម ប៉ុន្តែយើងផ្សព្វផ្សាយតាមរយៈឯកសាឬបទដ្ឋានគតិយុត្តមួយចំនួន ដើម្បីប្រជាពលរដ្ឋមានការយល់ដឹងពីការដាំដើមឈើ។ សូមជម្រាបផងដែរថា ដើម្បីថែរក្សាព្រៃឈើនៅក្នុងខេត្ត សៀមរាបឱ្យមាននិរន្តរភាព មន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើសកម្មភាពក្នុងការដាំដុះឡើងវិញ និងការយាមល្បាតជាប្រចាំនៅតាមទីតាំងសំខាន់ៗ ឬតំបន់ការពារព្រៃឈើ ដើម្បីទប់ស្កាត់ការកាប់ទន្រ្ទានពីសំណាក់ជនខិលខូចមួយចំនួន៕

 វិទ្យុជាតិកម្ពុជា លោកអេង យូ


0 Comment:

Post a Comment