សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Wednesday, October 28, 2026

ក្រសួងការងារ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ

KKK

 (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "គោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ" ​ដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង​មានការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត​។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុព័ន្ធការងារអមស្ថានទូតប្រចាំប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី និងថៃ សមាគមនិយោជក ទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេស សហជីព អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។

Read more

ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើដងផ្លូវជាតិលេខ៦ ក្នុងស្រុកសូទ្រនិគម

KKK

 


សៀមរាប៖ ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងកម្លាំងកងរាជអាវុធហត្ថស្រុក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយណែនាំច្បាប់ស្តី ពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ជូនដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប


thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
Read more

អភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ នៅវៀតណាម

KKK

 


ទីក្រុងហូជីមិញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


ពីទីក្រុងហូជីមិញ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចអន្តរជាតិដ៏មានសារៈសំខាន់មួយនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិនធុរជន និងពាណិជ្ជករជុំវិញសកលលោក ដើម្បីជួបជុំគ្នាពិភាក្សា និងចូលរួមចែករំលែកនូវគំនិតទស្សនវិស័យ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងដំណោះស្រាយ សំដៅតម្រង់ទិស និងការជម្រុញកំណើន សេដ្ឋកិច្ចទាំងនៅក្នុងតំបន់ និងនៅលើសកលលោក នាពេលអនាគតប្រកបដោយភាពធន់ និងចីរភាព។ 


ក្នុងព្រឹត្តការណ៍ដ៏ធំ និងមានសារៈសំខាន់នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ត្រូវបានផ្តល់កិត្តិយសអញ្ជើញឱ្យឡើងថ្លែងចំណាប់អារម្មណ៍ក្នុងនាមរាជធានីភ្នំពេញ រួមជាមួយបណ្តាថ្នាក់ដឹកនាំបរទេសសំខាន់ៗមួយចំនួនទៀត។ ក្នុងចំណាប់អារម្មណ៍នេះ ឯកឧត្តម បានថ្លែងនូវការអបអរសាទរចំពោះទីក្រុងហូជីមីញចំពោះគំនិតផ្តួចផ្តើម និងការរៀបចំនូវវេទិកាសេដ្ឋកិច្ចអន្តរជាតិ ដ៏មានសារៈសំខាន់មួយនេះ និងបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន ធុរជន និងពាណិជ្ជករ ជុំវិញសកលលោកបានជួបជុំគ្នាពិភាក្សា និងចូលរួមគំនិតយោបល់ នាពេលនេះ។


លោកស្រី អ្នកនាំពាក្យ បានបន្ថែមថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម អភិបាល បានចែករំលែកជូនវេទិកាដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្ពោះទៅកាន់ការកសាងសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់, មានភាពបត់បែន និងស្របតាមបរិបទសេដ្ឋកិច្ចសកល តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានផ្តោតសំខាន់លើ ការពន្លឿនការធ្វើឌីជីលូបនីយកម្ម, ការជម្រុញ និងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត, ការពង្រឹងការស្រាវជ្រាវនិងការអភិវឌ្ឍ ការលើកកម្ពស់សេដ្ឋកិច្ចបៃតងដោយធានាឲ្យបាននូវភាពស៊ីសង្វាក់ក្នុងការផែនការអភិវឌ្ឍជាតិប្រកបដោយចីរភាព ការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ការធ្វើទំនើបកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបានផែនការអភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅក្នុងឆ្នាំ២០៥០។


ឯកឧត្តម អភិបាល ក៏បានបន្តទៀតថា ក្នុងដំណើរឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ និងផែនការអភិវឌ្ឍខាងលើ គឺពុំអាចកាត់ផ្តាច់ចេញបានទេនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់បណ្តាប្រទេស និងដៃគូអភិវឌ្ឍអន្តរជាតិទាំងអស់ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក តាមរយៈការសហការគ្នា ក្នុងការពង្រឹងការតភ្ជាប់ប្រព័ន្ធឌីជីថលឆ្លងដែន ការកំណត់ស្តង់ដាររួម និងការលើកកម្ពស់ការវិនិយោគបៃតង ព្រមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពន្លឿនកំណើនឧស្សាហកម្មប្រកបដោយចីរភាព។


ក្នុងន័យនេះ រាជធានីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល នៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនក្នុងការចូលរួមគាំទ្រនិងសហការជាមួយបណ្តាទីក្រុង, ដៃគូអភិវឌ្ឍនិងវិស័យឯកជនទាំងអស់ក្នុងការប្រែក្លាយនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងចក្ខុវិស័យខាងលើឲ្យក្លាយជាសកម្មភាពពិតសម្តៅចូលរួមចំណែកជម្រុញការអភិវឌ្ឍទាំងនៅកម្រិតទីក្រុង និងនៅកម្រិតថា្នក់ជាតិ ឲ្យឈានឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ សម្តៅសម្រេចបានរួមគ្នានូវអនាគតពិភពលោកមួយ ប្រកបដោយភាពធន់, ច្នៃប្រឌិត, ទំនើប, បៃតង និងមានភាពឆ្លាតវៃ ជាពិសេស គឺធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន៕


ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ប្រភព៖ https://pormeansangkum.blogspot.com/2026/10/blog-post_223.html

Read more

Sunday, October 25, 2026

រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ​ដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រិស្ទបរិស័ទកម្ពុជាអញ្ជើញនាំយកថវិកា​ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

KKK



(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រិស្ទបរិស័ទកម្ពុជា អញ្ជើញនាំយកថវិកា​ចំនួន ៧ ០០០ ដុល្លារអាមរិក ប្រគល់ជូន ឯកឧត្តម ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា ​តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា​​ និង​លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។​

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ថ្នាក់ដឹកនាំ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា​ ដែលជានិច្ចកាល​លោកតែងយកចិត្តទុកដាក់ពីសុខុមាលភាពនិងសុខទុក្ខរបស់ប្រជាជន។ ​

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាសកម្មភាពសប្បុរសធម៌​ ដែលមានការគាំទ្រ​​យ៉ាងផុសផុល ​ពីសំណាក់សិស្ស​ និស្សិត​ យុវជន​ មន្រ្តីរាជការ​ ថ្នាក់ដឹកនាំ​ ពាណិជ្ជករ​ សាធារណជន​ ភរិយាថ្នាក់ដឹកនាំ​ ម្ចាស់ក្រុមហ៊ុន-សហគ្រាស​ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន​ រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ​ក្នុងស្មារតី “ខែ្មរជួយខ្មែរ”​ ដើម្បីនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា បានទទួលឱកាសពិនិត្យនិងព្យាបាលដូចៗគ្នា ហើយសូម​អំពាវនាវ និងលើកទឹកចិត្តសប្បុរសជនបន្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានទូលំទូលាយនិងចូលរួមចំណែកឧបត្ថម្ភគាំទ្រសកម្មភាពដ៏ប្រពៃនេះឱ្យបានសស្រាក់សស្រាំ។

ឆ្លើយតបទៅនឹងប្រសាសន៍ របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា ​តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា​​ និង​លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូដែលបាននាំយកថវិកា មកប្រគល់ជូនមូលនិធិគន្ធបុប្ផានាពេលនេះ និងបានគោរពជូនពរសូមឱ្យបានជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទដោយ Sovann


ប្រភព៖ https://pormeansangkum.blogspot.com/2026/10/blog-post_115.html

Read more

Wednesday, October 7, 2026

សង្វៀនយុទ្ធគុនខ្មែរចម្រុះ ក្លាយជាឱកាសថ្មីសម្រាប់អ្នកហាត់កីឡាប្រយុទ្ធយ៉ាងហោច ៤ប្រភេទ

KKK

 

(ភ្នំពេញ)៖ សង្វៀនយុទ្ធគុនខ្មែរចម្រុះ បានក្លាយជាសង្វៀនថ្មីមួយទៀតរបស់ស្ថានីយ៍ទូរទស្សន៍ ថោន ដើម្បីផ្ដល់ឱកាសដល់អ្នកហាត់កីឡាប្រយុទ្ធយ៉ាងហោច ៤ប្រភេទ គឺមានគុនខ្មែរ ឃីកបុកស៊ី ប្រដាល់សកល និងគុនចម្រុះ បានចូលរួមបង្ហាញសមត្ថភាព និងស្វែងរកភាពជោគជ័យថ្មីៗលើសង្វៀនដ៏កម្រមួយនេះ។

Read more

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មាន និងការងាររដ្ឋបាលទំនើប ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមឌីជីថ

KKK


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពធនធានមនុស្ស ប្រសិទ្ធភាពស្ថាប័ន និងសមត្ថភាពរដ្ឋបាល គឺជាមូលដ្ឋានសំខាន់សម្រាប់លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន ជាពិសេសក្នុងបរិបទដែលវិស័យព័ត៌មានកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងសំដៅដើរឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម ដើម្បីធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ទស្សនៈ៥ចំណុច ដើម្បីពង្រឹងវិស័យសុខាភិបាល និងការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិ

KKK


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ទស្សនៈ និងលើកទឹកចិត្តឱ្យមានការពង្រឹងវិស័យសុខាភិបាល និងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។

ការផ្តល់ទស្សនៈបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ក្នងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ដើម្បី​អប​អរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរ​ខួប​៨០​ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។

សម្តេចមហាបវរធិបតី បានលើកឡើងនូវទស្សនៈសំខាន់ៗចំនួន ៥ ចំណុច រួមមាន៖

ទី១៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវសិក្សា និងកែលម្អវិធីសាស្ត្របណ្ដុះបណ្ដាល និងធ្វើបច្ចុប្បន្នភាព សុខាភិបាលជាប្រចាំ ដើម្បីឆ្លើយតបកាន់តែប្រសើរឡើង និងការវិវត្តនៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងបញ្ហាប្រឈម នៅក្នុងប្រព័ន្ធសុខភាពសាធារណៈ ដោយត្រូវធានាថានិស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគិតវិភាគ ដោះស្រាយបញ្ហា សម្រេចចិត្តផ្អែកលើភស្តុតាង និងការធ្វើការជាក្រុមពហុវិជ្ជាជីវៈ តាមរយៈការលើកកម្ពស់អភិក្រមការបណ្ដុះបណ្ដាលផ្សារ ភ្ជាប់ការអនុវត្តតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។

ទី២៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញឲ្យនិស្សិត និងអ្នកជំនាញសុខាភិបាលមានអក្ខរកម្មសុខាភិបាល និងអក្ខរកម្មបញ្ញាសិប្បនិម្មិត ព្រមទាំងយល់ដឹងកាន់តែស៊ីជម្រៅអំពីសុវត្ថិភាពទិន្នន័យ ឯកភាព ឯកជនភាព សីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវធានាថាអ្នកជំនាញសុខាភិបាលជំនាន់ថ្មីអាចប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការរៀនស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និងសម្រេចចិត្តផ្អែកលើគ្លីនិក។ ក្នុងន័យនេះ គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាលត្រូវដើរតួជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ក្នុងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា។

ទី៣៖ ក្រសួងសុខាភិបាលត្រូវខិតខំពង្រឹងទំនាក់ទំនងល្អរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាល មន្ទីរពេទ្យ មូលដ្ឋានសុខាភិបាល និងសហគមន៍ ដើម្បីឲ្យនិស្សិតទទួលបានបទពិសោធន៍ជាក់ស្ដែង ជាពិសេសត្រូវផ្ដោតលើការថែទាំបឋម ការលើកកម្ពស់សុខភាព និងការបង្ការជំងឺតាមសហគមន៍ និងត្រូវឲ្យនិស្សិតយល់ថាមនុស្សគ្រប់រូបមានតម្លៃនៃជីវិតស្មើគ្នា ហើយវិជ្ជាជីវៈសុខាភិបាលត្រូវបានផ្សារភ្ជាប់ជាមួយមនុស្សធម៌ និងសីលធម៌។

ទី៤៖ ក្រសួងសុខាភិបាលត្រូវជំរុញការអភិវឌ្ឍសមត្ថភាពអ្នកជំនាញសុខាភិបាលក្នុងការអប់រំសុខភាព បង្ការជំងឺ និងលើកកម្ពស់សុខភាពដល់បុគ្គល គ្រួសារ និងសហគមន៍ ដែលត្រូវផ្លាស់ប្ដូរផ្នត់គំនិតពីព្យាបាលនៅពេលឈឺទៅជាបង្ការមុនពេលឈឺ និងរកឃើញជំងឺឲ្យបានឆាប់ ព្រមទាំងត្រូវលើកកម្ពស់ការសិក្សាស្រាវជ្រាវលើបញ្ហាជាក់ស្ដែងនៅកម្ពុជា ដូចជាជំងឺឆ្លង ជំងឺមិនឆ្លង ភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិក សុខភាពមាតា និងទារក សុខភាពផ្លូវចិត្ត សុខភាពបរិស្ថាន សុខភាពតែមួយ និងបញ្ហាសុខភាពដទៃទៀតដែលកំពុងកើតឡើង ដើម្បីជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ដាក់ចេញនូវក្របខណ្ឌគោលនយោបាយ សម្រាប់ការកែលម្អវិស័យសុខាភិបាល និងរៀបចំនីតិប្រតិបត្តិស្តង់ដារសម្រាប់លើកកម្ពស់សេវាសុខភាពនៅកម្ពុជា។

ទី៥៖ គ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើ សេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់។

លើសពីនេះ ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទប្រកបដោយសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំង លើកទឹកចិត្តអ្នកជំងឺ និង គ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើ ការព្យាបាល ព្រមទាំង ផ្តល់ចំណេះដឹង និង បទពិសោធ អំពីការថែទាំបឋម ព្យាបាល បង្ការជំងឺ គ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ថែទាំអ្នកជំងឺជាដើម៕អត្ថបទដោយ MET KIM AU

Read more